
ជំនាងផ្ទះ (២០២២)
បង្គុំអំពូលនីអុង ១៦០ x ១២៥ x ៨៧ cm
ដែកអ៊ីណុក ៥៧ x ៥៧ cm, ៥០ x ៥៩ cm, ៥៤.៦ x ៦៨ cm, ៧៨.៨ x ៦៥.៦ cm
រូបភាពពិព័រណ៍ នៅគម្រោងសិល្បៈស-ស ២០២២
គំនូសឌីជីថលដោយ៖ គង់ ស៊ីដែន
ផលិតកម្ម និងដំឡើងដោយ៖ ព្រហ្ម អ៊ីរ៉ូ
ស្នាដៃ «ជំនាងផ្ទះ» គឺជាសិល្បៈបង្គុំស្ថាបត្យកម្មធ្វើពីអំពូលនីអុងចំនួន ១ និងរូបកូនផ្ទះសក្ការៈចំនួន ៤ ដែលគេហៅថា ជំនាងផ្ទះ។ ជំនាងផ្ទះខ្មែរ ទទួលឥទ្ធិពលពីទំនៀមទម្លាប់ដើមរបស់ខ្មែរផង និងចិន ផងដែលជឿថាមានវិញ្ញាណជាអ្នកថែរក្សាផ្ទះនីមួយៗ។ នៅក្នុងបរិបទក្រុង ប្រជាជនរៀបជំនាងផ្ទះដែលជាទូទៅធ្វើពីផ្ទះតូចមួយនៅផ្ទាល់ដី បែរមុខចេញទៅច្រកចូលលំនៅឋាន ឬផ្ទះប្រកបអាជីវកម្ម។
ផ្ទុយទៅវិញ ស្នាដៃ «ផ្ទះ សក្ការៈ» (២០២២) ស្រមៃជំនាងផ្ទះក្នុងទំហំប៉ុនមនុស្ស និងក្នុងទម្រង់ជាបំណែកគ្រោងឆ្អឹងដែលធ្វើពីអំពូលភ្លើងនីអុង ហើយព្យួរខ្ពស់ផុតពីក្បាលមនុស្ស។ មុខរបស់វាផ្អៀងចុះក្រោម ហើយបញ្ចេញពន្លឺពណ៌ក្រហមឆ្អៅដូចភ្លើង កំពុងសម្លឹងទស្សនិកជននៅពេលពួកគេដើរចូល។ ចំណែកស្នាដៃទាំងបួនផ្ទាំង «ផ្ទះសក្ការៈកញ្ចក់» (២០២២) ច្នៃពីដែកអ៊ីណុកពណ៌មាសភ្លឺចែងចាំង រំលេចក្នុងរចនាបទផ្សេងៗគ្នា។ ផ្ទៃដូចកញ្ចក់របស់វា ចាប់និងឆ្លុះបញ្ចាំងពីអ្វីៗនៅជុំវិញ បង្កើតបានជារូបភាពដែលផ្លាស់ប្តូរជានិច្ច នៅពេលណាមានទស្សនិកជនដើរកាត់វា។
តាមរយៈពន្លឺនិងរូបភាពឆ្លុះ ស្នាដៃ «ជំនាងផ្ទះ» បង្កើតបទពិសោធន៍ និងគំហើញថ្មី ប្រៀបដូចជាកសាងលំហពិភពថ្មី សម្រាប់ជាទីប្រសព្វរវាងទស្សនិកជន និងជំនាងផ្ទះ។
Chumneang Pteah (2022)
1 x neon light installation, 160 x 125 x 87 cm
4 x stainless steel with aluminum backing, 57 x 59 cm, 50 x 59 cm, 54.6 x 68 cm, 78.8 x 65.6 cm
Installation view, Sa Sa Art Projects, 2022
Digital rendering: Kong Siden
Production and installation: Prum Ero
Chumneang Pteah is an architectural installation composed of neon light and four images of a shrine known as Chumneang Pteah (house spirit). In Cambodian tradition, influenced by both Cambodian and Chinese practices, the Chumneang Pteah embodies the belief that a spirit watches over each household. In urban settings, people typically place this shrine—usually in the form of a miniature house—on the ground, facing outward toward the entrance of a residence or place of business..
In contrast, S h r i n e (2022) reimagines the Chumneang Pteah as a human-scale structure composed of skeletal fragments made from neon light tubes suspended in space. Radiating red light like fire, it hangs overhead, confronting viewers as they enter the space. The four accompanying wall pieces, Mirror Shrine (2022), crafted from gleaming golden stainless steel, outline the Chumneang Pteah in a variety of designs. Their mirror-like surfaces catch and reflect the surroundings, producing shifting images as audiences move past them.
Through light and reflection, Chumneang Pteah generates a new experience and vision, constructing an otherworldly space for the interface between the audience and the house spirit.





