ដំណកដង្ហើម (២០២៥)
ដោយ Madeleine Flynn, Tim Humphrey និង វុធ លីណូ ជាមួយ ប៉ាល់ បញ្ញា
ស្នាដៃបង្គុំឆ្លើយតបនឹងទីតាំង
សំឡេងចំនួន ១០ ប៉ុស្តិ៍ និងក្រដាស
ផ្លូវរូង Whalers Tunnel ទីក្រុង Fremantle
មហោស្រព Fremantle Biennale ២០២៥
«ដំណកដង្ហើម» ប្រែក្លាយផ្លូវរូង Whalers Tunnel ទៅជាសារពាង្គកាយមានជីវិតមួយ ដែលដកដង្ហើម ស្តាប់ និងផ្លាស់ប្តូរទៅតាមខ្យល់។ បង្កើតឡើងដោយ Madeleine Flynn, Tim Humphrey (អូស្ត្រាលី) និង វុធ លីណូ ជាមួយ ប៉ាល់ បញ្ញា (កម្ពុជា) ស្នាដៃបង្គុំសំឡេង និងចម្លាក់ ដែលប្រែក្លាយលំហមួយនេះ គឺជាទង្វើស្ងៀមស្ងាត់នៃការស្តាប់ ការថែទាំ និងការបន្តរស់រានជាថ្មី។
ស្នាដៃនេះ យោងលើការអនុវត្តម៉្យាងនៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ ដែលព្រះសង្ឃឬពុទ្ធបរិស័ទយកស្បង់ព្រះសង្ឃមករុំព័ទ្ធជុំវិញដើមឈើដើម្បីថែរក្សាការពារ។ ចំណែកនៅទីនេះ ទម្រង់ក្រដាសពណ៌ទឹកក្រូច-មាសរាប់ពាន់សន្លឹក ដែលមានរំលេចរូបផ្កា Kodjeningara នៅភាគនិរតីនៃរដ្ឋ Western Australia កំពុងបក់យ៉ាងរវិចៗពេញជញ្ជាំងផ្លូវរូង ហាក់ដូចជារលកពន្លឺព្រាកៗរសាត់នៅក្នុងខ្យល់។
សំឡេងរសាត់ចូលក្នុងផ្លូវរូងតាមខ្យល់។ ថាសឧបករណ៍បំពងសំឡេងវិលរេរាំ បន្លឺសំឡេងឆ្លើយតបទៅនឹងល្បឿននិងទិសខ្យល់ដែលកំពុងផ្លាស់ប្តូរ និងប្រែក្លាយផ្លូវរូងនេះទៅជាកន្លែងមួយដែលសំឡេងមានជីវិត។ ខ្យល់លេងជាមួយផ្លូវរូងដូចជាឧបករណ៍តន្រ្តី ហើយវាប្រែប្រួលឥតដាច់ ពីមួយនាទីទៅមួយនាទី ពីមួយម៉ោងទៅមួយម៉ោង។
ផ្លូវរូង Whalers Tunnel នេះ គឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់និងមានទម្ងន់មួយ៖ ភ្នំថ្មដែលត្រូវគេចោះជាផ្លូវ ជញ្ជាំងពន្ធនាគារ និងកំពង់ផែនេសាទត្រីបាឡែន។ ស្នាដៃ «ដំណកដង្ហើម» មិនបដិសេធអំពីទម្ងន់ប្រវត្តិសាស្រ្តទាំងនេះទេ តែផ្អែកលើវាជាមួយនឹងកាយវិការនៃភាពទន់ភ្លន់ និងការយកចិត្តទុកដាក់។ ស្នាដៃនេះ អញ្ជើញអ្នកឱ្យដើរឆ្លងកាត់ ឈប់ អង្គុយ និងសម្រាក។ ដើម្បីទទួលបានអារម្មណ៍ថ្មីខុសពីមុនអំពីផ្លូវរូងនេះ។
លោកស្រី Maddie និង លោក Tim បង្កើតបរិយាកាសសូរស័ព្ទដែលផ្លាស់ប្តូររបៀបដែលយើងស្តាប់។ ចំណែកលោក លីណូ និង លោក បញ្ញា នាំមកនូវការងារផ្តោតលើសហគមន៍ពីកម្ពុជា ដែលបង្កើតឡើងដោយការចងចាំ ពិធី និងការផ្លាស់ប្តូរសង្គម។ ពួកគេរួមគ្នាផ្អែកលើខ្យល់ ជាអង្គនៃបម្លាស់ប្រែជាក់ស្តែង និងខាងព្រលឹង។
អ្នកសម្របសម្រួលសិល្បៈទស្សន៍ និងកម្មវិធីសាធារណៈ៖ ប៉ាល់ បញ្ញា
ជំនួយការសិល្បៈទស្សន៍៖ លាង ទិត្យនីតា, ផាន់ សុភ័ណ
តន្ត្រីករ៖ Winter McQuinn, Helen Svoboda
វិស្វករថតសំឡេង៖ Pat Telfer, Sydney Rd Studio
រចនាឧបករណ៍បំពងសំឡេង៖ Robert Larsen
រចនាប្រព័ន្ធសំឡេង៖ Tom McKeand
Exhalation (2025)
by Madeleine Flynn, Tim Humphrey, and Vuth Lyno with Panha Pal
Site-specific installation
10-channel sound, papers,
Whalers Tunnel, Fremantle
Fremantle Biennale 2025
Exhalation turns the Whalers Tunnel into a living organism – one that breathes, listens and shifts with the wind. Created by Madeleine Flynn, Tim Humphrey (Australia) and Vuth Lyno with Pal Panha (Cambodia), this immersive sound and sculpture installation is a quiet act of listening, care and renewal.
The work draws on a ritual practiced in Cambodia and across Southeast Asia, where Buddhist monks wrap orange cloth around trees in gestures of protection and care. Here, thousands of golden paper forms — echoing the form of the Kodjeningara flower from WA’s South West — flutter across the tunnel like flickers of light on the wind.
Sound enters on the breeze. Kinetic speakers respond to shifting wind currents, turning the tunnel into a space where sound is alive. The wind plays the tunnel like an instrument, and the installation shifts moment by moment, hour to hour.
This is a site heavy with histories: carved stone, prison walls, whaling ports. Exhalation doesn’t deny that weight — it leans into it, offering a counter gesture of tenderness and attention. It invites you to walk through, pause, sit, stay. To feel the tunnel differently.
Flynn and Humphrey create award-winning sonic environments that reshape how we listen. Vuth and Pal bring a deeply embedded, community-centred Cambodian practice shaped by memory, ritual, and social transformation. Together, they lean into the wind — as a practical and spiritual enabling of change.
Visual art and public program coordinator: Pal Panha
Visual art assistants: Leang Titnita, Phan Sophorn
Musicians: Winter McQuinn, Helen Svoboda
Recording engineer: Pat Telfer, Sydney Rd Studio
Moving speaker design: Robert Larsen
Sound system design: Tom McKeand